សិទ្ធិទទួលបានសេវាបកប្រែភាសា និងសិទ្ធិរបស់អ្នកដើម្បីទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព
អ្នកជំងឺគ្រប់រូបមានសិទ្ធិទទួលបានសេវាថែទាំសុខភាពដោយប្រើភាសាដែលពួកគេអាចស្តាប់យល់។ គឺជារឿងសំខាន់សម្រាប់អ្នកក្នុងការសួរសំណួរ បង្ហាញក្តីបារម្ភ និងប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយគ្រូពេទ្យ និងក្រុមអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ នេះហើយជាមូលហេតុដែល M Health Fairview ផ្ដល់ជូនសេវាបកប្រែដោយការសរសេរ និងអ្នកបកប្រែផ្ទាល់មាត់ ដោយឥតគិតថ្លៃ និងជំនួយក្នុងការទំនាក់ទំនង 24 ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។ អ្នកអាចស្នើសុំអ្នកបកប្រែផ្ទាល់មាត់ម្នាក់៖
- ពេលធ្វើការណាត់ជួបពេទ្យរបស់អ្នក
- គ្រប់ពេលមុនការណាត់ជួបពេទ្យរបស់អ្នក
- ពេលអ្នកមកដល់កន្លែងណាត់ជួបពេទ្យ
- ពេលដែលអ្នកប្រាប់បុគ្គលិកយើងខ្ញុំនៅពេលណាមួយក្នុងអំឡុងពេលនៃការណាត់ជួបពេទ្យរបស់អ្នក ថាអ្នកចង់បានសេវាបកប្រែផ្ទាល់មាត់។
តើសេវាអ្នកបកប្រែភាសា មានដំណើរការយ៉ាងដូចម្ដេច?
សេវាបកប្រែភាសាផ្ទាល់មាត់ មានផ្តល់ជូនដោយឥតគិតថ្លៃ 24 ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។ មានផ្តល់ជូនអ្នកបកប្រែភាសានៅ ចំពោះមុខ តាមទូរសព្ទ និងតាមវីដេអូជាច្រើនភាសា។ សេវាបកប្រែភាសាតាមទូរសព្ទ និងតាមវីដេអូ មានផ្តល់ជូនតាមតម្រូវការចំនួនប្រហែលជា 250 ភាសា និងគ្រាមភាសា។
សេវាអ្នកបកប្រែភាសាផ្ទាល់មាត់ នៅចំពោះមុខ មានផ្តល់ជូនចំពោះភាសាខាងក្រោម
- អេស្ប៉ាញ
- សូម៉ាលី
- ម៉ុង/ឡាវ
- អូរ៉ូម៉ូ/អាមហារិក
- ការ៉ែន
- ភាសាសញ្ញាអាមេរិក
- រុស្សី
- វៀតណាម
- ខ្មែរ
- សេវាបកប្រែភាសាផ្សេងទៀតមានផ្តល់ជូនតាមការស្នើសុំ
យើងខ្ញុំក៏មានផ្ដល់ជូនជំនួយសម្រាប់ការទំនាក់ទំនងបន្ថែម សេវាសរសេរបទសន្ទនាចេញជាអក្សរ តាមអ្វីដែលគេកំពុងតែនិយាយក្នុងពេលជាក់ស្តែង និងសេវាបកប្រែសម្រាប់ឯកសារអប់រំអ្នកជំងឺ។
ពេលយើងខ្ញុំកំណត់កាលវិភាគជួបអ្នកជាលើកដំបូង យើងនឹងសួរអំពីភាសាដែលអ្នកចង់បាន ហើយថាតើអ្នកនឹងត្រូវការសេវាបកប្រែផ្ទាល់មាត់ដែរឬទេ។ នៅពេលដែលតម្រូវការអ្នកបកប្រែផ្ទាល់មាត់របស់អ្នក ត្រូវបានសរសេរចូលក្នុងតារាងរបស់អ្នកហើយ យើងខ្ញុំនឹងរៀបចំឱ្យមានសេវាអ្នកបកប្រែនៅគ្រប់ការជួបពិនិត្យ។
សេវាភាសាសម្រាប់អ្នកត្រចៀកថ្លង់ និងត្រចៀកធ្ងន់
យើងខ្ញុំមានផ្ដល់ជូនអ្នកបកប្រែភាសាសញ្ញា ASL ឬ CART ដែលមានការបញ្ជាក់ ទៅដល់អ្នកជំងឺដែលថ្លង់ ទាំងថ្លង់និងពិការភ្នែក ឬត្រចៀកធ្ងន់ពិបាកស្ដាប់. ជំនួយក្នុងការទំនាក់ទំនង គឺមានផ្តល់ជូនដោយឥតគិតថ្លៃ តាមការស្នើសុំ។ ប្រសិនបើអ្នកចង់ប្រើសេវាទាំងនេះ សូមប្រាប់បុគ្គលិក M Health Fairview ណាម្នាក់ ហើយលើកឡើងអំពីចំណង់ចំណូលចិត្តរបស់អ្នក។